|
|
យោងតាមបទសម្ភាសន៏ជាមួយ Sky Sports លោក Vitor Pereira បានលើកឡើងថា " លោករងចាំតែការសម្រេចចិត្តពីថ្នាក់លើរបស់ក្លឹប " ។ គួរបញ្ជាក់ថាលោក Pereira ជាបេក្ខភាពឈានមុខក្នុងការមកជំនួសលោក Rafael Benitez ដែលត្រូវបានក្លឹបបណ្តេញចេញបន្ទាប់ពីដឹកនាំក្រុមមិនបានល្អ ។
លោក Pereira បានបន្ថែមទៀតថា " លោកទទួលបានការកោតសសើរល្អម្ចាស់ក្លឹបលោក Farhad Moshiri និងអ្នកគ្រប់គ្រងក្លឹបលោក Bill Kenwright" ។
ទោះជាយ៉ាងណាអតីតអ្នកចាត់ការរបស់តោខៀវ Chelsea លោក Frank Lampard ក៏នៅជាបេក្ខភាពគូរប្រជែងក្នុងការកាន់តំណែងគ្រូបង្វឹករបស់ Everton ផងដែរ ៕
ប្រភព : Sky Sports
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...