|
|
ក្លឹបមេឃខៀវ Manchester City បានឈានដល់កិច្ចព្រមព្រៀងចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិន័រវែស Erling Haaland
ហើយពីក្លឹប Borussia Dortmund ។
Haaland នឹងចូលរួមជាមួយ Mancity នៅខែកក្កដា ជាមួយតម្លៃផ្ដាច់កុងត្រាក្នុង ៦០លានអឺរ៉ូ ។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ការស្វែងរករបស់ក្លឹបសម្រាប់អ្នកស្នងតំណែង Sergio Aguero ដែលបានទៅចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្ដៅមុន ៕
ប្រភព ៖ BBC Sport
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...