|
|
កីឡាករ Bernd Leno អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់របស់ក្លឹបកាំភ្លើងធំ Arsenal បានផ្លាស់ទៅកាន់ក្លឹប Fulham ជាផ្លូវការកាលពីម្សិលមិញ។ គួរបញ្ជាក់ថា Leno បានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយ Fulham រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានលក្ខខ័ណ្ឌបន្តកុងត្រា១ឆ្នាំទៀតផងដែរ។
បើតាមប្រភពជាច្រើនបានឲ្យដឹងថា Fulham បានចំណាយលុយប្រមាណជា ៩លានដុល្លារ ដើម្បីនាំយកអ្នកចាំទី Arsenal រូបនេះមកកាន់ក្លឹបរបស់ខ្លួន៕
ប្រភព៖ BBC Sport
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...