|
|
យោងតាមកាសែត Gazzetta dello Sport កីឡាករ Federico Chiesa ពេញចិត្តក្នុងការផ្ទេរទៅកាន់ Manchester United ទោះបីជា Arsenal កំពុងចរចាជាមួយ Juventus ក៏ដោយ។
ទីបំផុតកីឡាករវ័យ 26 ឆ្នាំអាចនឹងចាកចេញពីក្របខណ្ឌ Serie A ខណៈដែល Juventus សម្លឹងរកការរៃអង្គាសប្រាក់បន្ទាប់ពីត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតនៅអឺរ៉ុបកាលពីរដូវកាលមុន។
ទាំងបិសាចក្រហម និងក្រុមកាំភ្លើងធំ ចាប់អារម្មណ៍លើខ្សែបម្រើស្លាបរូបនេះ ជាមួយនឹងនាយកផ្នែកកីឡារបស់ក្លឹប Arsenal លោក Edu ដែលកំពុងពិភាក្សាជាមួយ Juventus រួចហើយ។
ទោះបីជា Man United ខ្វះការប្រកួត Champions League ក៏ដោយក៏ Chiesa ពេញចិត្តនឹងការផ្លាស់ប្តូរទៅកាន់ Old Trafford ហើយ Juve ត្រូវបានគេរំពឹងថានឹងលក់គាត់នៅរដូវក្តៅនេះ។
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...