|
|
យោងតាមសារព័ត៌មាន Mundo Deportivo ដែលជាព័ត៌មានកាតាឡានដែលអាចទុកចិត្តបាន Arsenal បានដាក់សំណើរទៅកាន់ Mikel Merino ហើយកំពុងរង់ចាំការឆ្លើយតបពីក្រុមរបស់គាត់។
ពួកគេក៏កំពុងរៀបចំការដេញថ្លៃលើកដំបូងរបស់ពួកគេផងដែរ ខណៈដែលក្រុម Real Sociedad ត្រៀមលក់ខ្សែបម្រើរូបនេះ ដែលបានលើកពាន Euro 2024 ជាមួយអេស្ប៉ាញ។
ក្រុមកាំភ្លើងធំមិនទាន់ឈានដល់កិច្ចព្រមព្រៀងពេញលេញជាមួយភាគីអេស្ប៉ាញនៅឡើយទេ ប៉ុន្តែមានជំនឿថាវានឹងរួចរាល់ក្នុងពេលឆាប់ៗនេះ។
Merino វ័យ 28 ឆ្នាំ ស៊ុតបញ្ចូលទីបាន 7 គ្រាប់ និង assist បីគ្រាប់ទៀតសម្រាប់ Sociedad កាលពីរដូវកាលមុន។ គាត់ដើរតួយ៉ាងសំខាន់ក្នុងតួនាទី box-to-box ហើយកំពុងត្រូវបានសម្លឹងមើលដើម្បីពង្រឹងខ្សែបម្រើរបស់ Arsenal ។
Barcelona ក៏ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Merino ប៉ុន្តែ Arsenal ត្រូវបានគេជឿថានឹងនាំមុខគេក្នុងការប្រជែង។
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...