|
|
ក្រុមអ្នកមានបុណ្យ FC Barcelona គ្រោងនិងប្តូរទិសដៅពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេង ២រូប Haaland ឬ Mbappé ជំនួសដោយខ្សែប្រយុទ្ធ ២រូបផ្សេងវិញនេះបើតាមការលើកឡើងរបស់ប្រធានក្លឹប Joan Laporta ។
លោកនិយាយថា ៖ "ការចុះកុងត្រាលើ Haaland ឬ Mbappé ប្រហែលជាមិនអាចទៅរួចទេ ព្រោះយើងមិនអាចរ៉ាប់រងថ្លៃពលកម្មដ៏ខ្ពស់របស់ពួកគេបានទេ ។ គេទាំងពីរអ្នកប្រហែលជាមិនអាចមក Barcelona ទេ "។
Laporta បន្ថែមទៀតថា ៖ "តែសម្រាប់ខ្សែប្រយុទ្ធ ២រូប Salah និង Robert Lewandowski ដែលចង់មក Barca វាជារឿងពិត ។ ទោះជាយ៉ាងណាខ្ញុំមិនអាចបញ្ជាក់ថាយើងកំពុងចចារជាមួយពួកគេទេ ព្រោះវាអាចធ្វើអោយប៉ះពាល់ដល់ការចចាររបស់ក្លឹប " ៕
ប្រភព ៖ Fabrizio Romano
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...