|
|
យោងតាមលោក Jijantes និង Lucia Marquez បានឱ្យដឹងថា Barcelona កំពុងរៀបចំសំណើរ 2 លានអឺរ៉ូសម្រាប់ខ្សែបម្រើស្លាបឆ្វេងរបស់ Malaga លោក Antonio Cordero។
Barca ចង់ចុះហត្ថលេខាលើកីឡាករវ័យ18ឆ្នាំនៅខែមករា ដោយមិនចាំពេលកុងត្រារបស់ Cordero ផុតកំណត់ក្នុងខែកក្កដាទេ។ ក្លឹប Real Madrid ក៏ចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធរូបនេះផងដែរ ដោយបានទាក់ទងទៅសមាជិករបស់កីឡាកររូបនេះរួចហើយ។
កាលពីខែសីហា Malaga បានច្រានចោលការដេញថ្លៃ 1.8 លានអឺរ៉ូជាមួយនឹងការបន្ថែមរហូតដល់ទៅ 4 លានអឺរ៉ូសម្រាប់ទេពកោសល្យវ័យក្មេងរបស់ពួកគេ។
Antonio Cordero បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 3 ដងក្នុងការបង្ហាញខ្លួន 16 លើកសម្រាប់ក្រុមដំបូងរបស់ Malaga នៅរដូវកាលនេះ។
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...