|
|
យោងតាមគេហទំព័រ GiveMeSport ខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ហាក់ដូចជាបានផ្លាស់ប្តូរចំណូលចិត្តរបស់គាត់នៅលើទីផ្សារផ្ទេរ។
ពីមុនគាត់សុខចិត្តចូលរួមជាមួយក្លឹបនៅ Champions League ប៉ុណ្ណោះ ដោយ Arsenal បានដេញគាត់មួយរយៈ។ Manchester United ដែលក៏ចាប់អារម្មណ៍លើរូបគេដែរនោះ មិនស្ថិតនៅក្នុងចិត្តរបស់គេឡើយ។
ទោះជាយ៉ាងណាក៏ដោយ ខណៈដែលក្រុមកាំភ្លើងធំបានសម្រេចចិត្តលើកីឡាករ Viktor Gyokeres ជាជាង Sesko ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីបានបើកចំហរក្នុងការផ្លាស់ប្តូរទៅកាន់ទឹកដី Old Trafford ។
ពួកគេមានជម្រើសក្នុងការស្វែងរកម្ចាស់អាវលេខ 9 របស់ពួកគេ។ Ollie Watkins និង Nicolas Jackson គឺជាឈ្មោះដែលបានលើកឡើងនៅក្នុងរបាយការណ៍។
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...