|
|
Chelsea បានបញ្ជាក់ជាផ្លូវការថា Jadon Sancho នឹងត្រលប់ទៅ Man United បន្ទាប់ពីការខ្ចីជើងនៅ Stamford Bridge ត្រូវបានបញ្ចប់។
ក្រុមតោខៀវបានសម្រេចចិត្តបង់ថ្លៃពិន័យ ₤5m ដើម្បីដោះលែងខ្លួនពីកាតព្វកិច្ចទិញខ្សែបម្រើស្លាបក្នុងតម្លៃ ₤25m នៅចុងបញ្ចប់នៃរដូវកាលនេះ។
Chelsea ត្រូវបានគេរាយការណ៍ថាបានបើកចិត្តរក្សា Sancho ប៉ុន្តែប្រសិនបើគាត់យល់ព្រមកាត់ប្រាក់ខែយ៉ាងធ្ងន់ធ្ងរទៅនឹងប្រាក់ឈ្នួល ₤ 250.000 ក្នុងមួយសប្តាហ៍។ រឿងនេះមិនបានកើតឡើងទេ ហើយ Man United ប្រឈមមុខនឹងការផ្ទេរកីឡាករចេញនៅរដូវក្តៅមួយទៀត។
នៅ Chelsea Sancho រកបាន 5 គ្រាប់សម្រាប់ក្រុមតោខៀវ រួមទាំងគ្រាប់ចុងក្រោយក្នុងវគ្គផ្តាច់ព្រ័ត្រ Conference League ។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ Chelsea បានបញ្ចប់ថា គ្រប់គ្នានៅ Chelsea សូមថ្លែងអំណរគុណដល់ Jadon សម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ ហើយយើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យសម្រាប់អនាគត ។
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...