|
|
យោងតាម Fabrizio Romano ក្រុម Arsenal និង Bologna សង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងពេញលេញលើការផ្ទេរកីឡាករ Riccardo Calafiori នៅសប្តាហ៍ក្រោយ។
Romano បាននិយាយនៅក្នុងវីដេអូមួយនៅលើ YouTube Channel របស់គាត់ថា Arsenal និង Bologna ស្ទើរតែមានការយោគយល់គ្នាលើតម្លៃប្រហែល €50m ឥឡូវនេះពួកគេត្រូវបញ្ជាក់ពីរចនាសម្ព័ននៃកិច្ចព្រមព្រៀង តើចំនួនថេរ ឬ បន្ថែមចំនួនប៉ុន្មាន លក្ខខណ្ឌនៃការទូទាត់។ នៅសប្តាហ៍ថ្មី ក្លឹបទាំងពីរសង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងនេះ។
Calafiori ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Arsenal ហើយបានត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយនឹងក្រុមកាំភ្លើងធំ។
កីឡាករវ័យ 22 ឆ្នាំជាខ្សែការពារស្លាបឆ្វេងដែលមានសមត្ថភាពលេងបានទាំងនៅតំបន់ការពារ និងខ្សែការពារកណ្តាល។
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...