|
|
ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេស Jack Grealish របស់ក្រុមមេឃខៀវ Manchester City អាចនិងអវត្តមានក្នុងជំនួបជាមួយ Sporting Lisbon នាយប់នេះ ។
គួរបញ្ជាក់ថាខ្សែបម្រើរូបនេះក៏អវត្តមានកាលពីជំនួបជាមួយ Norwich កាលពីថ្ងៃសៅរ៍កន្លងទៅដោយសារបញ្ហាររបួស ។ អ្នកចាត់ការទូទៅលោក Pep Guardiola បានបញ្ជាក់ថា ៖ "របួសរបស់គេបានធូរស្រាលច្រើនហើយ ក៏ប៉ុន្តែខ្ញុំមិនទាន់ដាក់គេអោយចូលលេងឡើយ ខ្ញុំត្រូវប្រាកដថាគេជាសះស្បើយ ១០០ភាគរយ " ។
ទោះជាយ៉ាងណាការប្រកួតនៅយប់នេះ និងអវត្តមានកីឡាករ ២រូបផ្សេងទៀតគឺ Cole Palmer និង Gabriel (Jesus) ដោយសារតែពូកគេសុទ្ធតែមានបញ្ហារបួស ៕
ប្រភព : BBC Sport
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...