|
|
គេហទំព័រផ្លូវការរបស់ក្លឹបបានប្រកាសថាខ្សែការពារ Jordi Alba របស់ក្លឹប Inter Miami បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីហើយ។
កិច្ចព្រមព្រៀងនេះមានរហូតដល់ដំណាច់ឆ្នាំ2027។ កីឡាករអេស្ប៉ាញវ័យ36ឆ្នាំដែលបានចូលរួមក្នុងរដូវក្ដៅឆ្នាំ2023 បានសម្តែងការរីករាយរបស់គាត់៖
Jordi Alba បាននិយាយថា ខ្ញុំរំភើបណាស់ក្នុងការបន្តកុងត្រារបស់ខ្ញុំ ព្រោះខ្ញុំចង់បន្តការប្រកួតប្រជែង ជាពិសេសដោយសារអារម្មណ៍របស់ខ្ញុំនៅទីនេះ អរគុណចំពោះការគាំទ្ររបស់អ្នកគាំទ្រនៅរាល់ការប្រកួត។ ពីរឆ្នាំចុងក្រោយនេះមានផាសុកភាព ហើយខ្ញុំមានអារម្មណ៍ស្រលាញ់យ៉ាងខ្លាំងពីអ្នកគាំទ្រទាំងអស់។ យើងខ្នះខ្នែងក្នុងការប្រកួតប្រជែង ឈ្នះ និងសង្ឃឹមថាទទួលបានពានរង្វាន់បន្ថែមទៀត ។
រដូវកាលនេះ Alba បានលេង 17 ប្រកួត ស៊ុតបញ្ចូលទីបាន 1 គ្រាប់ និង assists 3 ដង ជួយឱ្យ Inter Miami មានការជំរុញក្នុង MLS ។
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...