|
|
Jorrel Hato ត្រូវបានបញ្ជាក់ជាផ្លូវការថាជាកីឡាករថ្មីរបស់ Chelsea ។
ខ្សែការពារវ័យ 19 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 7 ឆ្នាំជាមួយក្លឹបតោខៀវដែលបានយល់ព្រមបង់ប្រាក់ឱ្យ Ajax ប្រហែល 35.5 លានផោនសម្រាប់គាត់។
Hato បាននិយាយនៅពេលបង្ហាញខ្លួនថា ខ្ញុំរំភើបចិត្តណាស់ដែលបានមកទីនេះ។
ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីពរបស់ខ្ញុំ។ Chelsea គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ខ្ញុំក្នុងការធ្វើដូច្នេះ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។
ខ្សែការពារជើងឆ្វេងត្រូវបានគេរំពឹងថានឹងផ្តល់ការប្រកួតប្រជែងសម្រាប់ Marc Cucurella ទោះបីជាគាត់ក៏មានសមត្ថភាពជំនួសតំណែងឱ្យ Levi Colwill ផងដែរ។
Iñigo Martínez បាននិយាយលាជាផ្លូវការទៅកាន់ Barcelona ដោយបង្ហាញការដឹងគុណដល់ក្លឹប និងអ្នកគាំទ្របន្ទាប់ពីការចាកចេញរបស់គាត់ ខណៈពេលដែលគាត់និយាយទៅកាន់អ្នកកាសែតនៅឯទីលានហ្វឹកហាត់របស់ក្លឹបក្នុងទីក្រុង Barcelona ។...
Ethan Nwaneri បានប្តេជ្ញាអនាគតរបស់គាត់ជាមួយ Arsenal ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយ។...
យោងតាម Mirko Di Natale បានឱ្យដឹងថា Juventus បានធ្វើការសាកសួរទាក់ទងនឹងខ្សែបម្រើ Amadou Haidara របស់ RB Leipzig ។...
Monaco ត្រូវបានគេរាយការណ៍ថាបានកំណត់តម្លៃ 25 លានដុល្លារសម្រាប់ Wilfried Singo ដោយ Juventus ថ្លឹងថ្លែងការផ្លាស់ប្តូរសម្រាប់ខ្សែការពារសញ្ជាតិកូតឌីវ័រ។...
Real Madrid បានបញ្ជាក់ថា Endrick ជាលេខ9ថ្មីរបស់ពួកគេដោយសារបង្ហោះលើ Instagram។...