|
|
ខ្សែប្រយុទ្ធមុតស្រួចសញ្ជាតិប៉ូឡូញ Robert Lewandowski កំពុងតែសម្លឹងមើលទ្រនំថ្មីនៅទឹកដីប្រទេសអេស្ប៉ាញបន្ទាប់ពីគេមិនបានបើកការចចារកុងត្រាថ្មីជាមួយក្រុម FC Bayern Munich ។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះ Bayern មិនទាន់ទទួលបានការឆ្លើយតបនិងការបន្តកុងត្រាថ្មីពី Lewandowski ឡើយ ។ ស្របពេលដែលក្រុមអ្នកមានបុណ្យ FC Barcelona បានបញ្ជូនភ្នាក់ងារមកចចារក្នុងការផ្ទេររូបគេទៅកាន់ទឹកដី Campnou ដោយមានការជម្រុញយ៉ាងខ្លាំងពីអ្នកចាត់ការទូទៅ Xavi ។
បើតាមប្រភពជាច្រើនបានបញ្ជាក់ថា Lewandowski ទាមទារកុងត្រារយះពេល ៣ឆ្នាំ ប៉ុន្តែមិនទាន់មានការឯកភាពពីខាងក្លឹប Barcelona នៅឡើយទេ ៕
ប្រភព ៖ Fabrizio Romano
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...