|
|
ក្លឹបហង្សក្រហម Liverpool បានយល់ព្រមលក់កីឡាករសញ្ជាតិជប៉ុន Takumi Minamino ទៅឲ្យក្លឹប Monaco ហើយក្នុងតម្លៃខ្លួន១៥,៥លានផោន។ Minamino ចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០២០ផ្ទេរពីក្លឹប Red Bull Salzburg ក្នុងតម្លៃខ្លួន៧,២៥លានផោន។ គួរបញ្ជាក់ថា Monaco គឺជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងទៀតដាក់ការចាប់អារម្មណ៍លើកីឡាករវ័យ២៧ឆ្នាំ។
Minamino រកបាន១៤គ្រាប់ក្នុងការបង្ហាញខ្លួនឲ្យហង្សក្រហម៥៥ប្រកួត និងជាអ្នករកបានគ្រាប់ច្រើនជាងគេនៅពានរង្វាន់ Cup ក្នុងស្រុកកាលពីរដូវកាលមុន។ ៧គ្រាប់របស់ Minamino បានជួយអោយ Liverpool ឈ្នះពាន FA Cup និង League Cup ផងដែរ ៕
ប្រភព ៖ BBC Sport
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...