|
|
ក្លឹប Manchester City បានត្រៀមខ្លួនរួចជាស្រេចដើម្បីចែកផ្លូវជាមួយខ្សែបម្រើស្លាប Jack Grealish ហើយ Newcastle United បានលេចចេញជាជម្រើសដ៏មានសក្តានុពលសម្រាប់កីឡាករសញ្ជាតិអង់គ្លេសវ័យ 29 ឆ្នាំរូបនេះ នេះបើយោងតាមគេហទំព័រ Football Insider ។
The Magpies កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករ ហើយមានបំណងបញ្ចប់ការផ្ទេរនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងជាការខ្ចីជើង ដោយ City ទំនងជានឹងរ៉ាប់រងផ្នែកនៃប្រាក់ឈ្នួលរបស់ Grealish។
កាលពីរដូវកាលមុន Grealish បង្ហាញខ្លួនបាន32ប្រកួត ស៊ុតបញ្ចូលទីបាន3គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន5ដង។
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...