|
|
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola ប្រាប់ពីមូលហេតុដែលខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland អវត្តមានពីការប្រកួតមិត្តភាព Pre Season ជាលើកដំបូងនៅក្នុងថ្ងៃនេះ តទល់នឹងក្លឹប Club America នៅទឹកដី Texas សហរដ្ឋអាមេរិក។
លោក Pep បាននិយាយថា៖" ប្រកួតបន្ទាប់ពីនេះទៅ Haaland នឹងរួចរាល់ក្នុងការចូលរួមប្រកួតបានហើយ។ គេមានបញ្ហាឈឺចុកសន្លាក់ និងបញ្ហាកាយសម្បទាមួយចំនួនតូច យើងចាំមើលៗតាមដានគេ។ គេហ្វឹកហាត់បានតែ២តង់ ហើយក៏ឈប់ដោយតែមិនចង់ប្រថុយនឹងគ្រោះថ្នាក់ ព្រោះថារដូវកាលថ្មីនេះនៅវែងឆ្ងាយណាស់ "។ គួរបញ្ជាក់ថាក្នុងការប្រកួតខាងលើ Man City យកឈ្នះ Club America នូវលទ្ធផល ២-១ ដោយ២គ្រាប់ដែលស៊ុតចូលនោះគឺស៊ុតចូល Kevin De Bruyne ទាំងអស់តែម្ដង៕
ប្រភព៖ The Sun
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...