|
|
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola បាននិយាយនៅក្នុងសន្និសិទត្រៀមប្រកួត Premier League សប្ដាហ៍ដំបូងនិយាយក្នុងថ្ងៃនេះថា លោកមិនខ្វល់ថា ខ្សែប្រយុទ្ធ Erling Haaland នឹងស៊ុតចូលប៉ុន្មានគ្រាប់ជួយក្រុមលោកនោះទេ។
លោក Pep បាននិយាយថា៖ ខ្ញុំមិនដឹងថា Haaland នឹងស៊ុតចូលប៉ុន្មានគ្រាប់ជួយក្រុមនោះទេ ហើយខ្ញុំក៏មិនខ្វល់រឿងហ្នឹងដែរ។ ឲ្យតែគេនៅតែជាខ្លួនគេ ធ្វើអ្វីដែលគេអាចធ្វើបានដូចកន្លងមកគឺហើយ។ យើងមិនគិតរឿងចំណេះ ឬខាតលើ Haaland ទេ យើងនៅតែជាខ្លួនយើង លេងជាក្រុមរហូត។ Haaland គេលឿន គេប្រកួត៩០នាទីជាលើកដំបូងក្នុងរយៈពេល៥ខែ កាយសម្បទាគេល្អ គេត្រូវការពេលវេលាបន្ថែម ដើម្បីកាន់តែល្អប្រសើរ ៕
ប្រភព ៖ BBC Sport
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...