|
|
លោក Florentino Perez ប្រធានក្លឹប Real Madrid បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមដែលថា ខ្សែការពារ Raphael Varane នឹងចាកចេញទៅកាន់ក្លឹប Manchester United ខណៈក្លឹបលោកចង់បាន ខ្សែប្រយុទ្ធ Kylian Mbappe និងខ្សែប្រយុទ្ធ Erling Haaland សម្រាប់រដូវកាលខាងមុខ។ បើតាមការចុះផ្សាយរបស់ Fotmob ក្នុងថ្ងៃនេះ
Perez បានឆ្លើយតបថា៖" ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងលើ Varane ទេ។ គេកំពុងនៅប្រកួត Euro នៅឡើយហ្នឹង យើងនឹងនិយាយជាមួយគេនៅពេលគេត្រលប់មកវិញ។ មកទល់នឹងពេលនេះយើងមិនទាន់ឃើញក្លឹបណាមួយមកទាក់ទងយើងចង់បាន Varane ផងហ្នឹង។ តែខ្ញុំចង់និយាយទៅថា បើគេចង់ទៅៗ ក៏ទៅៗ តែបើគេចង់នៅបន្តជាមួយយើងក៏នៅចុះ "។
ចំពោះរឿង Mbappe និង Haaland វិញលោកបាននិយាយថា៖" Mbappe? គេមិនមែនជាកីឡាករ Real Madrid ផងហ្នឹងអញ្ចឹងខ្ញុំមិនអាចនិយាយបានទេ។ តែខ្ញុំដឹងថាអ្នកគាំទ្រខ្ញុំចង់បានអី។ អញ្ចឹងយើងកំពុងតែពង្រឹងក្រុមយើងហើយ។ អ្នកទាំងអស់គ្នាស្គាល់ខ្ញុំច្បាស់ណាស់ថា ខ្ញុំអាចធ្វើអីខ្លះ។ មនុស្សជឿខ្ញុំព្រោះពួកគេដឹងខ្ញុំធ្វើបាន ពួកគេដឹងថាខ្ញុំនឹងនាំកីឡាករលំដាប់កំពូលពិភពលោកមកក្លឹបនេះ។ តែ Mbappe ជាកីឡាករ PSG យើងត្រូវគោរពគេ ខ្ញុំមិនអាចនិយាយពីគេបានទេ អញ្ចឹងខ្ញុំមិនឆ្លើយទេទាក់ទងនឹង Mbappe ឬក៏ Haaland អីហ្នឹង "៕
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...
RB Leipzig បានច្រានចោលការដេញថ្លៃ 65.5 លានផោនរបស់Newcastle United សម្រាប់ Benjamin Sesko នេះបើយោងតាមការរាយការណ៍របស់ David Ornstein របស់ Athletic ។...
លោក Fabrizio Romano បានបញ្ជាក់ថា ប្រធានក្រុម Tottenham Son Heung-min គ្រោងនឹងចូលរួមជាមួយក្លឹប Los Angeles FC។...
ផ្លូវការ Paris Saint-Germain បានបង្ហាញទំនុកចិត្តលើសមត្ថភាពរបស់ Hugo Ekitike ក្នុងការជោគជ័យនៅ Liverpool ដោយនិយាយទៅកាន់ Le Journal du Dimanche ។...