|
|
ខ្សែបម្រើ Paul Pogba ត្រូវបានក្លឹបសេះបង្កង់ Juventus ប្រកាសកាលពីម្សិលមិញថា គេនឹងអវត្តមាននៅក្នុងការប្រកួតមិត្តភាព Pre Season តទល់នឹងក្លឹបអ្នកមានបុណ្យ Barcelona ។
មូលហេតុនៃអវត្តមាននេះគឺដោយសារ Pogba ត្រូវបានរកឃើញថាមានបញ្ហារបួសជង្គង់ ដែលខាង Juventus កំពុងធ្វើការពិនិត្យឲ្យដិតដល់បន្ថែមទៀតដើម្បីដឹងពីបញ្ហារបួសនេះឲ្យច្បាស់លាស់។
បើតាមប្រភពជាច្រើនបញ្ជាក់ថា គេត្រូវការរយៈពេល២ខែឯណោះ ដើម្បីព្យាបាលឲ្យជាសះស្បើយ។ គួរបញ្ជាក់ថា Pogba ទើបផ្លាស់មក Juventus វិញដោយគ្មានតម្លៃខ្លូន ក្រោយចប់កុងត្រាជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅរដូវកាលឆ្នាំ២០២១/២២ កន្លងទៅនេះ៕
ប្រភព៖ Sky Sport
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...