|
|
Mohamed Salah ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្ស៊ីបរបស់ក្លឹបហង្សក្រហម Liverpool បានបង្ហាញបំណងចង់សងសឹកនៅ Champions League រដូវកាលនេះ បន្ទាប់ពី Liverpool បានចាញ់ Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០១៨ ។
បន្ទាប់ពី Liverpool បានយកឈ្នះ Villarreal កាលពីយប់ថ្ងៃអង្គារកន្លងទៅ Salah បានបង្ហោះលើបណ្ដាញសង្គម Twitter និង Instagram ផ្ដាំទៅកាន់ Madrid ថា៖ "ពួកយើងមានរឿងត្រូវដោះស្រាយ"។ ការបង្ហោះរបស់គេលើបណ្ដាញ IG ដែលមានអ្នកតាមដានជិត៥០លាន ទទួលបានការ Like ដល់ទៅ៧០ម៉ឺនត្រឹមរយៈពេល៤៥នាទី ។
គួរបញ្ជាក់ថា Liverpool ធ្លាប់បរាជ័យក្រោមថ្វីជើង Real Madrid កាលពី ២០១៨ ក្នុងវគ្គផ្តាច់ព្រាត់ Champions League ដោយលទ្ធផល ៣-១ ៕
ប្រភព ៖ BBC Sports
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...