|
|
Dominik Szoboszlai គឺជាកីឡាករល្អបំផុតម្នាក់នៅលើទីលានប្រកួតទល់នឹង Ipswich ក្នុងជ័យជម្នះ 2-0 កាលពីថ្ងៃសៅរ៍។ កីឡាករសញ្ជាតិហុងគ្រីបានរៀបរាប់លម្អិតអំពីតួនាទីដែល Arne Slot បានស្នើឱ្យគាត់លេង។
ខ្សែបម្រើរូបនេះបានប្រាប់ក្រុមសារព័ត៌មានរបស់ហង្សក្រហមថា មែនហើយ ពួកយើងលេងខុសគ្នាបន្តិច ដោយសារយើងលេងជាមួយលេខ 6 និង លេខ 8 ពីរ ដោយមួយលេខ 8 ធ្លាក់ចុះជាលេខ 6 ។
ឥឡូវនេះយើងលេងជាមួយលេខ 6 លេខ 8 និងលេខ 10 ហើយខ្ញុំមានតួនាទីជាលេខ 10 ។ ប៉ុន្តែនៅតែមានពេលខ្លះខ្ញុំអាចទម្លាក់ពេលខ្លះខ្ញុំអាចនៅបាន។ វាខុសគ្នា។
ខ្ញុំគិតថាខ្ញុំមានការងារវាយលុកច្រើនជាងជាមួយនឹងបាល់ ប៉ុន្តែបើគ្មានបាល់ ខ្ញុំនៅតែត្រូវធ្វើកិច្ចការរបស់ខ្ញុំដដែល ដូច្នេះដូចកាលពីរដូវកាលមុន។
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...