|
|
គ្រូបង្វឹកក្រុម Aston Villa លោក Unai Emery បានបញ្ជាក់ថា ខ្សែការពារ Juan Foyth របស់ក្រុម Villarreal គឺស្ថិតក្នុងចំណោមគោលដៅរបស់ពួកគេក្នុងខែមករា។
Emery បាននិយាយថា Monchi នាយកផ្នែកកីឡា និងក្លឹបកំពុងសម្លឹងមើលកីឡាករផ្សេងគ្នា។
ពិតណាស់ខ្ញុំស្គាល់ Juan Foyth ពីព្រោះខ្ញុំបានធ្វើការជាមួយគាត់។ គាត់គឺជាកីឡាករម្នាក់ ជាមួយនឹងគុណភាពរបស់គាត់ គាត់អាចរួបរួម និងលេងជាមួយនឹងគុណភាព និងការសម្តែងដែលយើងចង់បន្ថែមនៅក្នុងក្រុម"។
Foyth គឺជាកីឡាករវ័យ 27 ឆ្នាំដែលអាចលេងជាខ្សែការពារកណ្តាល និងខ្សែការពារស្តាំ។
Aston Villa មានចំនួនតិចតួចនៅតំបន់ការពារ ដោយ Diego Carlos ត្រូវបានលក់ ហើយ Pau Torres និង Tyrone Mings របួស។
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...