|
|
Marcelo ខ្សែការពារឆ្នើមសញ្ជាតិប្រេស៊ីលរបស់ក្លឹបអធិរាជស Real Madrid បាននិយាយថា គេអាចនឹងចូលនិវត្តពីអាជីពកីឡាករបាល់ទាត់ នៅពេលដែលផុតកុងត្រាជាមួយ Real Madrid នាពេលឆាប់ៗខាងមុខ ។
គួរបញ្ជាក់ថា Marcelo បានចំណាយពេលជាង ១៥ឆ្នាំនៅឯទឹកដី Santiago Bernabéu របស់ស្តេចស Real Madrid ដោយបង្ហាញខ្លួនបាន ៥០០ប្រកួត គ្រប់ពានរង្វាន់ទាំងអស់ ។ គេបានរួមចំណែកជួយអោយ Real Madrid ឈ្នះ La Liga ៥លើក Champions League ៤លើក និងពាន១៤ផ្សេងទៀតទាំងនៅអេស្ប៉ាញ និងនៅអឺរ៉ុប។
ខ្សែការពារវ័យ៣៣ឆ្នាំរូបនេះ ជាកីឡាករដែលជោគជ័យបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់ ប៉ុន្ដែអនាគតរបស់គេនៅ Real Madrid អាចនឹងបញ្ចប់ត្រឹមដំណាច់រដូវកាលនេះហើយ ពេលដែលកុងត្រារបស់គេផុតកំណត់ ៕
ប្រភព: Marca
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...