|
|
លោក Roberto Martinez គ្រូបង្គោលជម្រើសជាតិប៊ែលហ្សិកបាបព្រមានចំៗទៅអោយខ្សែប្រយុទ្ធ ២រូប គឺ Eden Hazard និង Romelu Lukaku មិនអោយលេង World Cup បើសិនទម្រង់លេងនៅតែធ្លាក់ចុះបែបនេះ ។ ទម្រង់លេងរបស់ Romelu Lukaku របស់តោខៀវ Chelsea មានការធ្លាក់ចុះយ៉ាងខ្លាំងដោយទើបតែរកបាន ១២ គ្រាប់និង Assist ២ លើក ក្នុងរដូវកាលនេះ ។
សម្រាប់ Eden Hazard របស់ក្លឹបអធិរាជស Real Madrid កាន់តែយ៉ាប់យ៉ើនដោយរកបាន ១ គ្រាប់និង Assist ២ លើកប៉ុណ្ណោះក្នុងរដូវកាលនេះ ។ ពេលនេះលោក Roberto កំពុងពិចារណានិងវាយតម្លៃលើទម្រង់លេងរបស់កីឡាករទាំងពីរនេះ បើសិនតែនៅធ្លាក់ចុះបែបនេះ នោះលោកនិងសម្រេច ចិត្តដកចេញពីក្រុមជម្រើសជាតិហើយ ៕
ប្រភព ៖ The Sun
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...