|
|
លោក ឃួន ឡាបូរ៉ាវី និយាយក្នុងសន្និសីទកាសែតមុនការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយជម្រើសជាតិនារីទីម័រខាងកើត។
ពួកយើងរីករាយណាស់ដែលបានឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ យើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាពិសេសកីឡាការិនីយើងរបស់យើង ពួកគាត់បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់បាល់ទាត់កម្ពុជា ហើយក្រុមទាំងមូលបានដាក់គោលដៅថា នឹងយកពានរង្វាន់មួយនេះ។
ពួកយើងនឹងធ្វើឱ្យបានក្នុងការប្រកួតថ្ងៃនេះ ហើយយើងសង្ឃឹមថាអ្នកគាំទ្រនឹងលើកទឹកចិត្តពួកយើងបន្ថែមទៀត។
ចំពោះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ក្នុងពានរង្វាន់ AFF Women Cup 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី02 ខែធ្នូ ឆ្នាំ2024 នៅប្រទេសឡាវ ខណៈកម្ពុជាជួប នារីទីម័រខាងកើត ហើយឥណ្ឌូណេស៊ីនឹងត្រូវជួបជម្រើសជាតិនារីសិង្ហបុរី។
កាសែត Diario Sport រាយការណ៍ថា Barcelona កំពុងស្តាប់ការផ្តល់ជូនសម្រាប់ Marc Casado ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា Atletico Madrid បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលី Giacomo Raspadori ពី Napoli ។ កិច្ចប្រជុំមួយបានកើតឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃពុធសប្តាហ៍មុនរវាងតំណាងរបស់ Atletico និងភ្នាក់ងាររបស់ Raspadori ក្នុងអំឡុងពេលដែលក្លឹបត្រូវបានគេរាយការណ៍ថាបានផ្តល់កិច្ចសន្យាដល់កីឡាករវ័យ 25 ឆ្នាំរូបនេះរហូតដល់ឆ្នាំ 2030 ។...
Aaron Ramsdale ត្រូវបានគេបង្ហាញជាផ្លូវការថាជាកីឡាកររបស់ Newcastle United ដោយបានចូលរួមពី Southampton ក្នុងលក្ខខណ្ឌខ្ចីជើង។...
យោងតាមគេហទំព័រ GiveMeSport បានឱ្យដឹងថា Los Angeles FC កំពុងស្ថិតក្នុងការចរចាកម្រិតខ្ពស់ជាមួយ Tottenham Hotspur លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 15 លានផោនដើម្បីចុះហត្ថលេខាលើ Son Heung-min ។...
Udinese បានចុះហត្ថលេខាជាផ្លូវការលើខ្សែបម្រើសញ្ជាតិប៉ូឡូញ Jakub Piotrowski ពីក្លឹបប៊ុលហ្គារី Ludogorets Razgrad ។...