|
|
លោក Fernando Santos គ្រូបង្គោលរបស់ក្រុមព័រទុយកាល់ថាជ័យជំនះកាលពីយប់មិញគឺដោយសារមានការចូលរួមយ៉ាងសំខាន់ពី Cristiano Ronaldo ។
លោកបន្ថែមទៀតថា ៖ " យុទ្ធសាស្ត្ររបស់ខ្ញុំដែលបានលេងជាមួយទួកគី គឺមានប្រសិទ្ធភាពយ៉ាងល្អ ។ ទោះបីជា Ronaldo បរាជ័យក្នុងការស៊ុតបញ្ចូលទីមែន ប៉ុន្តែគាត់បានរំខានដល់កីឡាករទួកគីជាច្រើនលើកច្រើនសារ ដោយគាត់បានបើកកន្លែងទំនេរៗច្រើន ដែលជាហេតុធ្វើឲ្យកីឡាករផ្សេងទៀតរបស់យើងបានស៊ុតបញ្ចូលទីយ៉ាងស្រួល " ។
គួរបញ្ជាក់ថាព័រទុយកាល់បានយកឈ្នះតួកគីដោយលទ្ធផល ៣-១ កាលពីយប់មិញ និងត្រូវឡើងទៅប៉ះ North Macedonia នៅថ្ងៃ ៣០ ខាងមុខនេះដើម្បីរើសមួយក្រុមទៅចូលរួមប្រកួត World Cup ២០២២ នៅប្រទេសកាតា ៕
ប្រភព ៖ BBC Sports
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...