|
|
តោខៀវ Chelsea ខាំមាន់ខ្នាយមាស Tottenham ងាប់ ៣ដងត្រឹមពេល៣សប្តាហ៏ ។ Chelsea បានស៊ុតបញ្ចូលទី ២គ្រាប់នៅតង់ទី ២យកឈ្នះ Spurs ២-០ កាលពីយប់មិញក្នុងក្របខណ្ឌ Premier League។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិម៉ារ៉ុក Hakim Ziyech បានទាត់បញ្ចូលទីយ៉ាងស្អាតពីលើប្រអប់គ្រោះថ្នាក់ ជួយអោយតោខៀវ នាំមុខ ១-០។ ហើយគ្រាប់ទី២ រកបានដោយខ្សែការពារចាស់វស្សារ Thiago Silva បញ្ជូនដោយបាល់ Free-Kick របស់ Mason Mount។
ជ័យជំនះកាលពីយប់មិញ គឺការឈ្នះលើកទី៣សម្រាប់ Chelsea លើក្រុម Tottenham ក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយ។
២លើកមុន Chelsea បានឈ្នះក្នុងពានរង្វាន់ League ទាំងពីរជើងដោយលទ្ធផល ២-០ និង ១-០។ ពេលនេះតោខៀវបន្តឈរលេខ៣ក្នុងតារាងពិន្ទុលីគមាន៤៧ពិន្ទុ គម្លាតពីក្រុមកំពូលតារាង Man City ១០ពិន្ទុ៕
ប្រភព: Sky Sports
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...