|
|
ក្លឹបបិសាចក្រហម Manchester United កំពុងពិចារណានាំយកខ្សែប្រយុទ្ធឆ្នើម ដែលកំពុងប្រកបអាជីពនៅក្របខ័ណ្ឌ Bundesliga ប្រទេសអាឡឺម៉ង់មកចូលរួមជាមួយ នៅទីផ្សារដោះដូកីឡាករនារដូវក្តៅខាងមុខ ។
សម្រាប់ខ្សែប្រយុទ្ធដែល Manutd ដាក់គោលដៅនោះគឺ Robert Lewandowski របស់ក្លឹបយក្ស FC Bayern Munich ខណៈដែលរូបគេអាចនិងចាកចេញនារដូវក្តៅខាងមុខ ស្របពេលកិច្ចសន្យាបច្ចុប្បន្ន នៅសល់ត្រឹមតែ ១៨ ខែទៀតប៉ុណ្ណោះ ។
ពេលនេះភ្នាក់ងាររបស់ Lewandowski កំពុងទាក់ទងជាមួយក្រុមមួយចំនួន រួមទាំងក្លឹបមកពីក្របខ័ណ្ឌ Premier League ផងដែរ ក្នុងការស្វែងរកទ្រនំថ្មីបើសិនជាគេពិតជាចាកចេញពីទឹកដីអាឡឺម៉ង់មែន ។
បិសាចក្រហម Manchester United ជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងៗទៀតដែលបានទាក់ទងទៅកាន់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ ៕
ប្រភព : Express
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...