|
|
លោក Gareth Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេសបានលើកឡើងថា លោកមិនដែលសូម្បីតែគិតក្នុងការទម្លាក់ Harry Maguire ចេញពីជម្រើសជាតិអង់គ្លេសឡើយ ព្រោះតែគេជាខ្សែការពារសំខាន់របស់ក្រុម ។
គួរបញ្ជាក់ថាក្រុមជម្រើសជាតិអង់គ្លេសបានចេញបញ្ជីឈ្មោះកីឡាករដើម្បីត្រៀមលេងមិត្តភាពជាមួយស្វីសនិងកូឌីវ័រ ប៉ុន្តែរឿងដែលគួរអោយភ្ញាក់ផ្អើលនោះគឺមិនមានឈ្មោះ ខ្សែប្រយុទ្ធវ័យក្មេងរបស់បិសាចក្រហមពីររូបគឺ Marcus Rashford និង Jadon Sancho ឡើយ ។
ចំណែក Harry Maguire ស្ថិតក្នុងចំណោមខ្សែការពារ២នាក់របស់ Man Utd ដែលត្រូវលោក Southgate កោះហៅរួមជាមួយ Luke Shaw ។
សម្រាប់រដូវកាលថ្មីនេះ Maguire ទទួលបានការរិះគន់ខ្លាំងពីអ្នកគាំទ្រ ដោយសារទម្រង់មិនល្អ ជាពិសេសក្នុងជំនួបជាមួយ AT Madrid នៅ Champions League ដោយគេត្រូវបានប្តូរចេញ ជំនួសដោយ Juan Mata ដោយសារតែបង្កើតកំហុសច្រើនពេក ៕
ប្រភព : The Sun
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...