|
|
ហេតុការណ៍នេះបានកើតឡើងកាលពីយប់មិញក្នុងកម្មវិធីប្រកួតប្រដាល់រវាង Brook និង Khan ។ ពេលនេះក្រុមប៉ូលីសកំពុងបើកការស៊ើបអង្កេត នៅករណីវាយប្រហារលើម្តាយរបស់ខ្សែប្រយុទ្ធវ័យក្មេង Phil Foden ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹប Machester City ។
បើយោងតាមឃ្លីបវីដេអូដែលបែកធ្លាយ គេឃើញថា Foden ព្យាយាមចូលមកប្រតាយប្រតប់ បន្ទាប់ពីម្តាយខ្លួនត្រូវបានក្រុមមិនស្គាល់មុខមួយក្រុមវាយ ស្របពេលដែលមិត្តស្រីរបស់គេក៏បានបោះពាក្យសម្តីមិនសមរម្យទៅកាន់ក្រុមមិនស្គាល់មុខនោះដែរ ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងថ្នាក់លើរបស់ Mancity បានចេញមុខប្រកាសថាក្លឹបនឹងគាំទ្រដល់គ្រួសារ Foden និងស្វែងរកមធ្យោបាយក្នុងការទាមទារយុត្តិធម៍អោយជនរងគ្រោះ ៕
ប្រភព : The Sun
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...