|
|
កីឡាករ Jesse Lingard អតីតខ្សែបម្រើប្រយុទ្ធរបស់ Manchester United បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបទើបឡើងមកថ្មី Nottingham Forest ដោយគ្មានតម្លៃខ្លួន។ កីឡាករវ័យ២៩ឆ្នាំដែលលេងឲ្យជម្រើសជាតិអង់គ្លេសបាន៣២ប្រកួតបានក្លាយជាកីឡាករទី១១ដែល Forest នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីពួកគេទទួលបានកៅអីឡើងមកលេងនៅ Premier League។
គួរបញ្ជាក់ថា Forest មិនបានបង្ហាញរយៈពេលកុងត្រារបស់ Lingard ឡើយ។ យ៉ាងណាមិញ បើតាមប្រភពពីសារព័ត៌មានជាច្រើនបានអោយដឹងថា Lingard បានចុះកុងត្រារយៈពេល១២ខែ ហើយនឹងមានការបន្ថែមកុងត្រាថ្មីអាស្រ័យលើការបង្ហាញទម្រង់លេងរបស់គេជាមួយក្រុម៕
ប្រភព៖ Sky Sport
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...