|
|
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Sadio Mane បានឈ្នះពានកីឡាករឆ្នើមអាហ្រ្វិកប្រចាំឆ្នាំជាលើកទីពីរ ក្នុងកម្មវិធីដែលរៀបចំដោយសហព័ន្ធទ្វីបអាហ្រ្វិកក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុក។
Mane បានជួយជម្រើសជាតិសេណេហ្គាល់យកឈ្នះអេហ្ស៊ីបដោយបាល់ប៉េណាល់ទីលើកពាន Africa Cup of Nations ជាលើកដំបូងនិងបានជួយអោយ Liverpool លើកពាន២គឺ FA Cup និង League Cup។ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំបានឈ្នះពាន African Footballer of the Year ក្រោយវ៉ាដាច់ពិន្ទុអ្នកចាំទីរបស់ Chelsea កីឡាករ Edouard Mendy និងអតីតមិត្តរួមក្រុមនៅហង្សក្រហម Salah។ គួរបញ្ជាក់ផងដែរថា Mane ឈ្នះពានកីឡាករឆ្នើមប្រចាំអាហ្រ្វិកចុងក្រោយកាលពីឆ្នាំ២០១៩ ហើយកាលនោះ Salah ក៏បានត្រឹមលេខ២ដូចពេលនេះដែរ។ មានតែ Samuel Eto’o និង Yaya Toure ជាកីឡាករតែពីរនាក់គត់ធ្លាប់ឈ្នះពានរង្វាន់នេះ៤ដងដូចគ្នា៕
ប្រភព៖ Sky Sport
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...