|
|
អ្នកចាត់ការក្លឹប Newcastle United លោក Eddie Howe បានឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំខែកុម្ភៈរបស់ Pemier League កាលពីពេលថ្មីៗនេះ ។ លោក Eddie Howe បានដឹកនាំអោយក្រុមសារិកាមាស Newcastle យកឈ្នះ ៣ប្រកួត និងស្មើ១ប្រកួតកាលពីខែកុម្ភះកន្លងទៅ ។ ពោលគឺ ៣ប្រកួត ឈ្នះនឹងក្លឹប Everton ៣-១ ឈ្នះនឹងក្លឹប Aston Villa ១-០ និងឈ្នះនឹងក្លឹប Brentford ២-០។ រីឯស្មើ១ប្រកួតនោះ គឺស្មើនឹងក្លឹប West Ham United ១-១ ។
បច្ចុប្បន្ននេះ Newcastle កំពុងឈរនៅលើលេងរៀងទី១៤ លើតារាងប្រកួត PL នៅពេលនេះ ដោយមាន ៣១ពិន្ទុ ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ហើយ សម្រាប់លោក Eddie Howe ដែលបានឈ្នះពានអ្នកចាត់ការឆ្នើមខាងលើនេះ ដោយការឈ្នះ៣លើកកន្លងទៅនេះគឺឈ្នះជាមួយនឹងក្លឹប Bournemouth នៅពេលក្លឹបនោះឡើងមកលេងនៅ PL ៕
ប្រភព៖ Premier League
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...