|
|
ដូចអ្វីដែលយើងបានរំពឹងទុកថាការប្រកួតនេះគឺពិបាក ហើយជាចុងក្រោយយើងពិតជាមិនអាចរកគ្រាប់បាល់បានមែន។ យើងបានបង្កើតឱកាសមួយចំនួន ប៉ុន្តែយើងមិនអាចរកគ្រាប់បាល់បាននោះទេ។
ខ្ញុំរីករាយចំពោះការការពាររបស់ក្រុមនៅថ្ងៃនេះ ព្រោះយើងខានរក្សាសំណាញ់ទីមិនឲ្យគេទាត់ចូលយូរដែរហើយ។
យើងបានព្យាយាមបន្ថែមកម្រិតលេងនៃការប្រកួតនេះជាខ្លាំង ប៉ុន្តែណាហ្គាវើលដ៏ព្យាយាមបន្ថយវា។ ជាចុងបញ្ចប់យើងពិតជាមិនអាចមានឱកាសក្នុងការឈ្នះការប្រកួតនោះទេ។
ពួកគេពិតជាផ្តោតអារម្មណ៍ខ្លាំងក្នុងការបិទការប៉ុនប៉ងរបស់យើង ពួកគេបានដាក់កីឡាករនៅក្នុងប្រអប់គ្រោះថ្នាក់ច្រើន ដូច្នេះវាមិនមែនជារឿងងាយស្រួលនោះទេក្នុងការបំបែកវា។ យើងមានឱកាសមួយចំនួននៅវគ្គទី 1 ខ្ញុំគិតថាប្រសិនបើមានគ្រាប់បាល់នៅពេលនោះ គឺយើងអាចនឹងមានភាពងាយស្រួលជាងនេះ។
ខ្ញុំជឿថាម៉ោងបន្ថែមគួរតែច្រើនជាងនេះ យ៉ាងហោចណាស់គឺ 10នាទី។
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...