|
|
ក្រុមមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចុះហត្ថលេខាលើខ្សែបម្រើឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខ ។
តាមពិតទៅកីឡាករដែល Man City ចង់បាននោះគឺខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ស្របពេលដែលរូបគេ នៅសល់រយៈពេល ២ ខែចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នជាមួយក្រុមបិសាចក្រហម Man United ហើយវាហាក់ដូចគេ នឹងត្រូវដើរចេញពីទឹកដី Old Trafford នៅចុងបញ្ចប់រដូវកាលក្តៅនេះផងដែរ។
បើយោងតាមការលើកឡើងរបស់ Daily Mail បញ្ជាក់ថា Man City អាចនឹងពិចារណាចុះកុងត្រាយកកីឡាករដែលធ្លាប់ឈ្នះពាន World Cup រូបនេះ បន្ទាប់ពីគ្រូបង្វឹកលោក Pep Guardiola កំពុងត្រៀមខ្លួន ស្វែងរកជម្រើសខ្សែបម្រើថ្មី ដើម្បីមកជំនួសតំណែងរបស់ជើងចាស់ Fernandinho ដែលនឹងត្រូវចាកចេញ ៕
ប្រភព ៖ Sky Sports
...
Manchester United ត្រៀមលក់ Rasmus Hojlund នេះបើយោងតាម BBC ដោយតម្លៃស្នើឡើងគឺ 30 លានដុល្លារ។...
Joao Palhinha បានបញ្ចប់ការខ្ចីជើងពី Bayern Munich ទៅ Tottenham Hotspur។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ Spurs ។...